ចំនួនចូលទស្សនា

Ads 468x60px

លួចស្នេហ៍លួចទុក្ខ



លួចស្នេហ៍លួចទុក្ខ

បទភ្លេង ទំនុកច្រៀង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត

១. គេងព្រួយតែឯង រកថ្លែងមិនរួច ព្រោះស្នេហ៍
លាក់លួច លបស្រឡាញ់គេ លួចស្នេហ៍លួច
ទុក្ខព្រួយឥតទំនេរ តើឲ្យខ្ញុំរេគិតរបៀបណា។

២. ស្នេហ៍ខ្លាំងទុក្ខខ្លាំងភាន់ភាំងគំនិត ក្តីស្នេហ៍ធំពិត
ធំជាងសង្ខារ ប្រះខ្នងគងខ្នើយកើយគេងកាលណា
ឃើញតែភក្ត្រាច្បាស់នៅមុខបង។

បន្ទរ. យល់មុខទុក្ខមក ដូចជាគេដាក់ ធ្ងន់ឡើងឥតស្រាក
សោះឡើយនួនល្អង ទុក្ខស្នេហ៍ទុក្ខស្និទ្ធ ទុក្ខធំកន្លង
ជាតិនេះស្គាល់ម្តង ឆ្លងមិនផុតឡើយ ។

៣. តើធ្វើម្តេចទៅឲ្យពៅយល់ចិត្ត ថាប្រុសស្នេហ៍ស្និទ្ធ
ឥតបែរកន្តើយ រាល់ថ្ងៃរៀមសឹងដាច់ខ្យល់ស្លាប់ហើយ
អូនអើយប្រណីយល់ចិត្តបងផង ៕