អូនគង់ដឹងខ្លួន
បទភ្លេង ទំនុកច្រៀងដោយ កវី ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. គង់មានថ្ងៃស្រីដឹងខ្លួនមិនខាន ពេលដែលបាន
ជួបនឹងវិបត្តិ ព្រោះស្នេហ៍ ពេលអូនអណ្តែត
ខ្ពស់ដូចដួងខែ គិតថាក្តីស្នេហ៍អូនបានសុខសាន្ត។
២. គង់មានថ្ងៃស្រីនឹកស្តាយ កេរ្ត៍ឈ្មោះ អស់ពីរោះ
អស់មានអ្នកផងរាប់អាន រស់ក្នុងភពស្នេហ៍ដែលគ្មាន
ទីឋាន រាល់ថ្ងៃរំខានដោយសារទឹកភ្នែក។
បន្ទរ. រៀមអង្វរស្រី សុំក្តីមេត្តា វាសនារៀមដូច
ស្លឹកឈើចាកមែក រៀមលង់ក្តីស្នេហ៍ ស្រីលង់
ទឹកភ្នែក តើខំយំស្រែក ស្រែករកអ្នកណា។
៣. ទោះសុរិយារះបំភ្លឺភពថ្មី ក៏ចិត្តស្រីនៅមិនអស់
ក្តីប្រាថ្នា ព្រោះចិត្តវង្វែង ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណាអាចព្យាបាលបាន៕


