ចំនួនចូលទស្សនា

Ads 468x60px

ល្មមហើយណាស្រី



ល្មមហើយណាស្រី 

បទភ្លេង ទំនុកច្រៀងដោយ កវី ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ល្មមហើយណាស្រី ប្រណីដល់ប្រុសផងណា
កុំយកសម្រស់ភ័ក្រ្តា ប្រហារដួងចិត្តបុរស ដូចដួងតារា អ្នកណា
ក៏លង់សម្ផស្សនេះគឺទារុណបុរស ចំពោះសម្រស់ស្នេហ៍ស្រី។

២. អូនប្រហារប្រុស ស្លាប់អស់ជាច្រើនមកហើយ នៅមិនល្មមចិត្ត
អូនឡើយ នេះហើយចិត្តឥតប្រណី តើប៉ុន្មានទៀត ទើបសម
ល្មមនិងចិត្តស្រី ប្រុសៗ អស់មួយផែនដី មុខជាក្ស័យ ព្រោះស្នាដៃអូន។

៣. ឬអាងរូបកាយ ឬមួយឆោមឆាយ អាងលើកិត្តិយស ថ្ងៃនេះអូននៅ 
មានឈ្មោះ គ្រប់រូបប្រុស ចេះឱនលំទោន អស់ព្រហ្មចារីយ៍ រូបស្រី
ដូចផ្កាស្រពោន ពាក្យបញ្ចើចបញ្ចើអូន រលាយសូន្យ គ្មានគេរាប់អាន។

៤. អូនពុំស្តាយចិត្ត អាណិតប្រុសដែលស្នេហ៍ស្រី ស្នេហ៍ដោយ
ដួងចិត្តភក្តីប្រែឥតន័យសង្ឃឹមបាន បាបកម្មអូនសាង គង់វិលរកអូន
មិនខានអូនធ្វើអោយប្រុស ខកប្រាណ ក្រោយគង់បាន ទឹកភ្នែកខ្លួនឯង៕