ចំនួនចូលទស្សនា

Ads 468x60px

ដួងខែរនោច


ដួងខែរនោច

ទំនុកច្រៀងដោយ ញ៉ែម ផុន បទភ្លេង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧០

១. ទឹកឡើងលិចព្រៃ ដីទន្លេសាប រនោចខែទាបរៀបខ្លួននិន្ទ្រា
ឱស្រុកក្រគរជំនោររងា ដួងចិត្តកំព្រាក្នុងទូកនេសាទ។

២. រលករលេញដេញមិនចេះហត់ ឋានស្នេហ៍កំសត់វាសនាមិនស្អាត
កាលទុំជាសង្ឃនាងទាវដាក់បាត បងអ្នកនេសាទខុសចិត្តមេបា។

បន្ទរ. ឱស្រុកក្រគរដួងខែរនោច ខែដប់ប្រាំរោចស្អែកចេញវស្សា
បទបើកវាំងននបទជ្រងផ្កាស្លា សំពោងផ្កាចារបងសូមតោងស្បៃ។

៣. វាលសម្តេចយសឈ្មោះល្បីសក្តិសិទ្ធ ជួយចាំរឿងពិតចែចងនិស្ស័យ
បើសិនក្តីស្នេហ៍ប្រែជាដោះដៃ សូមព្រះម្ចាស់ថ្លៃកុំមើលបំណាំ។