ចំនួនចូលទស្សនា

Ads 468x60px

ផ្កាកុលាបស


ផ្កាកុលាបស

បទភ្លេង ទំនុកច្រៀងដោយ កវី ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតអំឡុង ទស្សវត្សឆ្នាំ ១៩៦០

១. ផ្កាកុលាបស មានរូបឆោមល្អ ឲ្យខ្ញុំគួចចិត្តបំណង
គឺជាកុលាបបាត់ដំបង បាត់ដំបង ចងចិត្តរៀមរ៉ា។

២. កុលាបសនេះ តើវាសនាបេះ ប្រគល់ទៅឲ្យអ្នកណា
ប្រគល់ជាគូសង្សារ គូសង្សារ អ្នកណាមានភ័ព្វ។

៣. ខ្ញុំខំផ្សងព្រេង ផ្សងព្រេង ក្រែងបានជាគូគាប់
ព្រោះពាក្យសាសងបងធ្លាប់ បងធ្លាប់ ជាប់ចិត្តស្រីថ្លៃ។

បន្ទរ. ផ្កាកុលាបស បងសូមអង្វរ កុំប្រគល់អ្នកដទៃ
អាសូរចិត្តរៀមរីងរៃ រៀមរីងរៃ រាល់ថ្ងៃព្រោះផ្កា។