ចំនួនចូលទស្សនា

Ads 468x60px

ព្រាត់ស្នេហ៍សំណព្វចិត្ត


ព្រាត់ស្នេហ៍សំណព្វចិត្ត

បទភ្លេងបរទេស ទំនុកច្រៀងរបស់ ញ៉ែម ផុន
សម្រួលតន្រ្តីដោយ អឿ សំអុល ច្រៀងដោយ 
ស៊ីន ស៊ីសាមុត និងប្រគុំជាចង្វាក់ Slow Jerk

១. ចិត្តអំពល់ នឹកដល់ស្នេហ៍ មើលដួងខែ
សែនស្រណោះរូបសម្រស់ឆោមពិសី។រាល់យប់ថ្ងៃ
នឹកម៉ុមគេងទួញយំរាល់រាត្រី នឹកតែរូបស្រី សង្សារ។

២. បងខំស្រែកហៅឈ្មោះអូន ម្ចាស់ស្នេហ៍ ដែលរៀមថែ
ក្នុងចិន្តា បងស្រែកហើយហៅ ស្នេហា ព្រាត់ទៅណា
ស្នេហ៍មាសបង ស្នេហ៍សំណព្វចិត្ត អាណិតផង 
មាសស្នេហ៍ស្នង បងនឹកណាស់។