ចំនួនចូលទស្សនា

Ads 468x60px

ស្ពានឈើអភ័ព្វ

ស្ពានឈើអភ័ព្វ
(ភូមិវត្តកំផែង)

I.    ភូមិវត្តកំផែង រៀមសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខរាយជាទំនុក ទុក្ខកម្មស្នេហ៍ខ្ញុំ
    ស្ពានកំសត់ក្បត់ស្នេហឧត្តម ក្បត់រាត្រីចន្ទ្រាទឹកឃ្មុំ ឲ្យយំសូមក្តីមេត្តា។

II.    ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ ស្ទឹងសង្កែអើយម្តេចឡើយប្ញស្យា
    គួចស្នេហ៍ខ្ញុំឲ្យលង់មរណា គួចទាំងចិត្តឲ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង។

R.    គ្រាប់ខ្សាច់បាតស្ទឹងរៀមប្រឹងរក្សា ទុករោយធ្វើជាផ្កាស្លា រៀបការអូនហើយនិងបង
    ស្ពានឈើរៀមធ្វើឲ្យអូនឆ្លង តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានគេវិញ។

III.    បងឈឺកកឈាមដូចអុកសារ៉េន ឈឺហួសព្រំដែន ស្រីចិត្តម៉ឺនសែន នឹកសែនទោម្នេញ
    បេះដូងមួយឲ្យគេដូរទិញ ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់៕



ទាញយក

 -ច្រៀងដោយ    ស៊ីន ស៊ីសាមុត
-និពន្ធដោយ      គង្គ ប៊ុនឈឿន
-បទភ្លេង         
-ទំនុកច្រៀង 
-សម្រួលតន្ត្រី
-ថតឆ្នាំ  ១៩៧៣