ចំនួនចូលទស្សនា

Ads 468x60px

ចាំស្នេហ៍


ចាំស្នេហ៍

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ម៉ុល កាម៉ាច

១. ព្រះអាទិត្យ ជ្រាលជ្រេ  ច្រាំងទន្លេ
ក្រហមឆ្អិនឆ្អៅ បងខំស្រែកហើយហៅ
ឈ្មោះពៅ តើអូននៅទីណា។

២. ម្តេចក៏បាត់ ឈឹងសូន្យ បាត់រូបអូន
បងនៅសោកា ឃើញតែវង់ភ័ក្រ្តា
ស្នេហាអូនហាក់នៅក្បែរបង។

បន្ទរ. ស្នេហ៍ព្រោះតែស្នេហ៍  ចិត្តឥតប្រែ បែកបែរ
ចោលនួនល្អង ចិន្តាចងចាំ រយឆ្នាំនៅតែផ្សង
រកឈ្មោះនួនល្អង  ដែលបងប្រាថ្នាចាំ។

៣. អូនឮទេព្រលឹង ពេលថ្មើរហ្នឹង
បងនៅតែទ្រាំ ចាំអូនវិលមករកបង
ស្នេហ៍ស្នង បងបានត្រកងបី៕