ចំនួនចូលទស្សនា

Ads 468x60px

ស្អែកមួយពាន់ដង

   ស្អែកមួយពាន់ដង

១. កាត់ចិត្តម្តេចបានធ្លាប់រស់នឹងគ្នា ម្តេចឡើយចងពៀរនឹងអូនដល់ណា
        អូនផ្ញើបណ្តាំផ្តាំតាមអក្ខរា សូមម្ចាស់ចិន្តាមេត្តាដល់ស្រី។

២. ដើមស្រូវក្នុងស្រែឥតប្រែរូបទេ សម្បថប្រុសស្នេហ៍ ប្រែផ្លាស់រឿងថ្មី
        ប្រពន្ធធ្លាប់ស្មោះក៏អស់មានន័យ ភ្លេចស្ទឹងមានជ័យទឹកដីស្នេហា។

បន្ទរ. សូមបងវិលវិញសមដូចបំណង អូនសច្ចាផ្សង ទាំងទ្រូង
សៅហ្មងគ្មានពេលណាស្បើយ វិមានស្នេហ៍ស្រី អាប់រស្មីហើយ
សល់តែចម្លើយ ឆ្លើយតាមសម្តី របស់ទឹកភ្នែក។

៣. ពូកខ្នើយធ្លាប់គេងបែកផ្សែងងងឹត  ទុក្ខស្នេហ៍រួមរឹត ទ្រូងអូនស្ទើរបែក
        ទោះជាអូនសើច សើចទាំងទឹកភ្នែក ចាំផ្លូវថ្ងៃស្អែក ស្អែកមួយពាន់ដង៕



- និពន្ធដោយ      ពៅ ស៊ីផូ 
-ទំនុកច្រៀង      ពៅ ស៊ីផូ
-​ បទភ្លេង           ពៅ ស៊ីផូ
- ថតឆ្នាំ              ១៩៦៨