ចំនួនចូលទស្សនា

Ads 468x60px

កវីចាញ់ស្នេហ៍


កវីចាញ់ស្នេហ៍
(ត្រូវសើចឬយំ)

បទភ្លេងទំនុកច្រៀងដោយ ម៉ក់ ឈួន
ច្រៀងដោយ ជា សាវឿន

១. កវីចាញ់ស្នេហ៍ បកប្រែរឿងខ្ញុំ   ត្រូវសើចឬមួយត្រូវយំ
សូមញាតិជួយពិចារណា គួរស្អប់គួរខ្ពើម ឬក៏ប្រណីមេត្តា
 អស់ឱសែនអនិច្ចា ចៃដន្យកម្មពៀរអប្រិយ។

២. ចំរៀងខ្ញុំច្រៀង ច្រៀងរឿងខ្ញុំពិត រឿងស្នេហ៍ស្រីប្រែប្រួលចិត្ត
ហ៊ានលួចផិតពីកវី អូនធ្លាប់អោបបង បងធ្លាប់ថើបថ្មមបមបី​
ឥឡូវអូនអោបប្រុសថ្មី តើស្រីអូនឆ្ញាញ់យ៉ាងណា។

៣. ត្រូវសើចឬយំខ្ញុំជាកវី ខកខ្លួនចាញ់កលស្រ្តី ស្រីបោក
ហើយក្បត់ចិន្តា សូមញាតិជួយស្តាប់ ជួយចាំជួយពិចារណា
នៅចុងខែសីហា សង្សារផ្តន្ទាប្រល័យ។

៤. ទ្រនំទួលគោក ខ្ញុំចាញ់បោកគេ ចាញ់ចិត្តចាញ់រូបស្រីស្នេហ៍
មាសមេថ្នមអោបប្រុសថ្មី បងឃើញនឹងភ្នែក មិនបាច់មកប្រកែកអី
នេះឬមាយាស្ត្រី ចិត្តស្រីមួយពាន់មួយក្បត់។

(ភ្លេង)

៥. ត្រូវសើចឬយំ ខ្ញុំជាកវី ខកខ្លួនចាញ់កលស្រ្តី ស្រីបោក
ហើយក្បត់ចិន្តា ស្មានដូចកង្រី បានជាខំថ្មមស្នេហា
មិនដឹងចិត្តស្រីសាវ៉ា ឈ្មោះថាជាស្រីកាកី។

៦. បើសិនខ្ញុំសើច សើចទាំងទឹកភ្នែក ដើមទ្រូងស្ទើរតែធ្លាយបែក
ព្រោះខ្មាស់នឹងសម្តីស្រី បើសិនខ្ញុំយំ តើខ្ញុំយំប្រយោជន៍អី
រឿងអូនផ្លាស់មានប្រុសថ្មី កវីបងសូមជូនពរ៕​