ចំនួនចូលទស្សនា

Ads 468x60px

ភ្នំភ្លើងស្នេហា

ភ្នំភ្លើងស្នេហា

បទភ្លេង..... ទំនុកច្រៀង.....
ច្រៀងដោយ សុះ​ ម៉ាត់

១. ភ្នំភ្លើងធ្លាប់ក្តៅរាប់ម៉ឺនអង្សារ គង់ក្តៅចាញ់ភ្លើងស្នេហា
ឆេះកាត់សទ្ធាជ្រះថ្លារាល់ថ្ងៃ ទោះទ្រូងពាសដែក ផ្ទុះបែកមិនខាន
បើគ្មាននិស្ស័យ ស្នេហ៍កាចចង្រៃ ដៃកាន់ដាវលំពែងថ្មី។

២. ពេលគេងមមើររវើរវាយ ភក់ជ្រំាទឹកភ្នែកលាយបាយ
តឹងទ្រូងស្ទើរធ្លាយដោយសារតែស្រី ដួងចិត្តខកខាន ព្រោះតែ
នឹកស្មាន ថាគេប្រណី ធ្វើឲ្យលោកីយ៍អាប់អស់រស្មីជីវិត។

៣. អភ័ព្វទាំងស្នេហ៍គេខ្ពើមទាំងឈ្មោះ បើសិនខំរស់
ក៏រស់គ្មានគេអាណិត បើស្រីនាងគ្មានប្រណីដល់ចិត្ត
ដែនដីតូចស្វិត រស់ត្បិតរស្មីក្តីស្នេហ៍រោយហើយ។

បន្ទរ. ភ្នំភ្លើងស្នេហាគ្មានគ្រារលត់ ជាតិនេះខំចៀសមិនផុត ពីភ្លើងស្នេហ៍
ដុតគ្មានពេលណាស្បើយ តន្រ្តីពិរោះ ក៏អស់ខ្លឹមសារក្នុងជាតិ
នេះហើយ ឮតែចម្លើយឆ្លើយថាទ្រូងអើយក្តៅណាស់៕



ទាញយក