ចំនួនចូលទស្សនា

Ads 468x60px

ខ្លឹមចន្ទស្រណោះ

ខ្លឹមចន្ទស្រណោះ 
(ចម្រៀងភាពយន្ត រឿងខ្លឹមចន្ទក្រឹស្នា)

ទំនុកច្រៀងដោយ អ៊ុច ថុន
បទភ្លេង និងច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ថ្ងៃមុនយប់មុន អូនធ្លាប់តែសើចដាក់បង  រត់លេងត្រសង
កៀកកើយប្រឡែងគ្នា សប្បាយក្នុងសួន ក្លែបក្លិនគន្ធា
 ស្រណោះវាចារ ពោលពាក្យស្នេហ៍ស្នង។

២. ស្រណោះគ្រាមួយ អូនកើយគេងលើភ្លៅបង បងអង្អែលខ្នង
អង្អែលឱ្យអូននាងគេងពេលបានជួបមុខភ្លេចទុក្ខចម្បែង
 ស្រណោះកន្លែងធ្លាប់រួមស្នេហា។

បន្ទរ. ថ្ងៃមុនល្អហើយ ម្តេចឡើយចាំមានស្អែក ជួបហើយ
ម្តេចចាំបំបែកឱ្យខ្លោចផ្សាក្រៀមស្ងួតសួតថ្លើម ចម្បែងឱរា
ព្រះព្រហ្មលិខិត បំបែកសង្សារ ខ្ញុំលេងជាល្បែង។

៣. ស្រណោះក្លិនខ្លួន ក្លិនខ្លួនជាប់នៅស្រស់ៗ
បងតែងស្រណោះៗស្ទើរឆ្កួតវង្វែង អូនស្លាប់ចោលបង
 ឱ្យរងចម្បែង រស់នៅប្រឡែងតែក្តីសោកស្តាយ៕



ទាញយក