ចំនួនចូលទស្សនា

Ads 468x60px

ក្បត់នៅតែក្បត់


ក្បត់នៅតែក្បត់

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ចម្រៀងស្នេហ៍នេះ សូមខ្យល់នាំទៅ ឱ្យច្រៀងនៅពេល
យប់ជ្រៅ រំលឹកនូវអនុស្សា ក្បែរមាត់ទន្លេក្រោមដួងចន្ទ្រា
តើសំដីអ្នកណាដែលថាមិនក្បត់បងទេ ។

២. បក្សារាល់ព្រឹក សូមជួយច្រៀងផង ពេលអ្នកទុំលើបង្គង
ចងក្បែរបង្អួចមាសស្នេហ៍ ហើយសួរចិត្តនាងម្តេចក៏បែកបែរ
 ភ្លេចអស់ចម្រៀងស្នេហ៍ ដែលថែដួងចិត្តរាល់ថ្ងៃ។

៣. ឬមួយ ចម្រៀងអស់ន័យពិរោះ ធ្វើឱ្យចិត្តលែងស្មោះ
បានជាអូនដោះដៃ បើស្នេហ៍ យើងអស់នៅមាននិស័្សយ
សូមទុកដូចជាក្តីស្រមៃ រឿងដើមអស់ន័យ នឹងនឹកទៀត។

៤. ចម្រៀងថ្ងៃនេះធ្វើឱ្យចំបែង រស់នៅក្នុងភ្លើងគ្មានផ្សែង
ម្នាក់ឯងក្នុងទ្រូងចង្អៀត​ ក្បត់សំដីឯងគឺស្នេហ៍មានស្នៀត
 ស្បថរាប់រយដងទៀតក៍ស្នៀតនៅតែដដែល៕