ចំនួនចូលទស្សនា

Ads 468x60px

បងនាំខ្មៅរត់


បងនាំខ្មៅរត់

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. កាលបងចោលឈូង ត្រូវទ្រូងស្រីខ្មៅ ម្តាយអូនគាត់ហៅ
ផ្តាច់ខ្មៅពីបង ស្រីៗជួយខឹងគេចាប់បងចង ដៃជាប់ចំណង
បងច្រៀងអង្វរ ណាអូនអើយ ណាអូនអើយ។

២. បងច្រៀងលក់ខ្លួន ខ្មៅអូនមិនលែង បងស្រែក្តែងៗ
ខ្មៅអូនបន្ទរ បងទ្រាំមិនបានបងលើកខ្មៅពរ ខ្មៅអើយកុំងរ
ខ្មៅអើយកុំជេរ ណាអូនអើយ ណាអូនអើយ។

បន្ទ. បងពង្រត់ខ្មៅ នៅថ្ងៃឡើងស័ក្តិ បងបីមិនដាក់ រហូតស្រុកគេ
ខ្មៅអើយគេងទៅ បងច្រៀងបំពេរ ក្រោកឡើងមាសមេ
អូនពាក់អាវថ្មី ណាអូនអើយ ណាអូនអើយ។

៣. បងស្រលាញ់ខ្មៅ កើយភ្លៅរាល់ថ្ងៃ ក្លិនខ្មៅជាប់ស្បៃ
ទុកកេរ្តិឲ្យប្តី ខ្មៅចង់ទៅស្រុកដោយសាររឿងអី បើម៉ែជេរស្តី
ខ្មៅអូនវិលវិញ ណាអូនអើយ ណាអូនអើយ៕



ទាញយក