ចំនួនចូលទស្សនា

Ads 468x60px

យំអស់ទឹកភ្នែក

យំអស់ទឹកភ្នែក

I. យូរឆ្នាំមកហើយ ចិត្តខ្ញុំអើយស៊ូរទ្រាំ អូនស្រែកអូនទ្រហោរយំ
យំអស់ទឹកភ្នែក យំស្ទើរតែបែកប្រេះឱរា ទ្រូងរីងស្ងួតៗបែក
ក្រហែងរីងនេត្រា ព្រោះតែស្នេហ៍រូបបងមួយ។​

II. មានតែសង្ខារទុកបូជាស្នេហ៍បង គ្រាក្រោយដែលអូនបានផ្សង
ជួបបងជាគូ កុំអោយជួបទុក្ខជួបក្តីព្រួយ បើជួបបង
សូមប៉ងបានជួបមួយនិងមួយ ហើយកុំអោយ ជួបស្នេហ៍ចិត្តពីរ។

III. ស្នេហ៍អូនធំណាស់ ស្នេហ៍អូនធំណាស់ ធំសែនធំៗជាងផែនដី
ហើយធំគ្មានអ្វីប្រៀបបាន មិននឹកស្មានថាចិត្ត ស្នេហ៍ដល់ថ្នាក់ហ្នឹង
អូនទើបតែដឹង នៅពេលបងធ្វើបាបអូន។

R. 
ច័ន្ទអាប់រស្មី ភពផែនដីងងឹត ក្តីទុក្ខកាន់តែរួមរិត ចិត្តខ្វល់ឥតល្ហែ
អូនក៏កាន់តែស្រពោន ថ្ងៃនេះហើយដែលអូន ដឹងថាស្នេហាអូន
រលាយសាបសូន្យ គ្មានក្តីសង្ឃឹម៕



ទាញយក

- ច្រៀងដោយ     ពៅ វណ្ណារី
- និពន្ធដោយ       ពៅ ស៊ីផូ
-​ បទភ្លេង            ?
- ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ១៩៦៨?