ចំនួនចូលទស្សនា

Ads 468x60px

អូនភ្លេចរឿងដើម

អូនភ្លេចរឿងដើម - ចំប៉ាប្រែចិត្ត

១. ភក្ត្រាប៉ប្រិម ញញឹមទឹកដមស្នេហ៍ស្មោះ បញ្ចេញសម្រស់ 

អូនថា ប្តូរផ្តាច់ ស្នេហ៍ស្នងគួរអីបំភ្លេច ពាក្យពេជន៍អូនបង 
អូនភ្លេចបង្គង បង្គង ទ្រនំស្នេហ៍ចាស់។

២. ឱ! អូនចំប៉ា បុប្ផាក្រអូបតែក្លិន មិនគួរមាសឆ្អិន

 អូនឆាប់ ប្រញាប់ប្តូរផ្លាស់បោះបង់រូបបង យ៉ាងឆាប់រហ័ស
 អូនអ្ហើយគួរណាស់ នឹកឃើញ ដល់គ្រាដើមផង។

៣. អូនបំភ្លេចអស់ កាលស្មោះភក្តី សុរិយាល្ងាចថ្ងៃ 

អូនហើយនិងបងស្រីនឹកឃើញទេ ពេលទើបកន្លង 
យើងបានសាសង ផ្តោះផ្តង ថាស្មោះនឹងគ្នា។

៤. ភ្លេងខ្មែរប្រគំ រងំជូនពរដល់ស្រី ប្រែជាប្រល័យ 

ខ្វាចខ្ញាំឲ្យគ្រាំចិន្តា ទ្រូងបងធ្លុះធ្លាយព្រោះអូនរៀបការ
ឱ! អូនចំប៉ា ឱរា បងតឹងស្ទើរបែក។

៥. ខ្លុយបងសួររក សួររក រកតែម្ចាស់ស្រី បងគ្មានពាក្យស្តី 

ក្រៅពីបង្ហូរទឹកភ្នែក ម្សិលមិញ ថ្ងៃជ័យ កម្មអ្វីថ្ងៃស្អែក 
បើថ្ងៃហ្នឹងបែក បងចង់ ឮពាក្យថាលា៕



ទាញយក


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
- ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?