ចំនួនចូលទស្សនា

Ads 468x60px

មន្តស្នេហ៍ស្រីខ្មៅ


មន្តស្នេហ៍ស្រីខ្មៅ

I. អូននឹកបងទេ បងនឹកអូនណាស់ ឬចិត្តស្រីផ្លាស់ភ្លេចនឹកបងហើយ 
បងចាំមើលផ្លូវតែពៅត្រាណត្រើយ បាត់ដំណឹងសូន្យឈឹងគ្មានឆ្លើយ អូនហ្អើយយ៉ាងណា។

II. អូនឈឺឬជាឱ្យដំណឹងផង យប់ថ្ងៃចិត្តបងចាំតែអូនទេ
 បងផ្តាំតាមខ្យល់បងសួរតាមគេ តើដឹងអូនមកថ្ងៃណាទេ នឹកគ្មានល្ហែចិត្តឡើយ។

R. បងមើលតែមេឃ ថ្ងៃនេះថ្ងៃស្អែកចាំមើលតែផ្លូវ 
ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ បាត់ស្រមោលស្រីខ្មៅ តើពៅមាននឹងបងទេ។

III. គេងក៏មិនលក់បក់ក៏មិនល្ហើយ ខ្នើយដែលធ្លាប់កើយក្លាយជាគ្មានន័យ 
នឹករឿងស្រស់ៗស្រណោះតែស្រី បងមមើកណ្តាលរាត្រី ឃើញតែស្រីដែលបងធ្លាប់ថើប៕ 



ទាញយក

- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
- ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?