ចំនួនចូលទស្សនា

Ads 468x60px

ចិត្តបួស


ចិត្តបួស

ទំនុកច្រៀងរបស់ ម៉ា ឡៅពី បទភ្លេង
របស់ សុះ ម៉ាត់ ច្រៀងដោយ ស៊ីន ស៊ីសាមុត
ប្រគុំជាចង្វាក់ Slow


១. សូមផ្ញើបទភ្លេងសម្លេងអ្នកទោស ចិត្តជាអ្នកបួស 
បេះដូងរងគ្រោះ ព្រោះរឿងស្នេហា អូនកាត់ទោសសេក
ស្មើនឹងទោសខ្លា ជំនឿសង្សារ បង្ខំវាសនាឱ្យយំសោកសៅ។

២. គេស្អែកបែកគ្នាគេលាមួយម៉ាត់ ឯរឿងខ្ញុំព្រាត់ 
គ្មានខែឆ្នាំណាត់ផ្តាំមិត្តទៅញាតិផៅ ទុកតែដំបងសំពងប្រដៅ
ឱ្យខ្ញុំល្ងង់ខ្លៅ លាក់ស្នាមដំបៅលុះអស់សង្ខា។

បន្ទរ. ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែក គ្មានអ្វីពឹងផ្អែក
បង្គងវាសនា រើសថ្មមួយដុំ ចារឈ្មោះចិន្តា 
ឱបទៅប៉ាឆាក្នុងនាមជាប្តី។

៣. ចិត្តអើយ បួសហើយនៅឡើយស្រណោះ ចាំពាក្យពីរោះ
ទន្ទេញទាំងឈ្មោះដាក់ឱ្យកូនស្រី ឆាកល្ខោនជីវិតរាំរឿងភក្តី
 រាំហើយប្រល័យតួឯកឱ្យក្ស័យក្នុងនាមស្មោះត្រង់៕