ចំនួនចូលទស្សនា

Ads 468x60px

ញញឹមចុងក្រោយ


ញញឹមចុងក្រោយ 

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ញញឹម ញញឹមមក បងសូមទុកជាអនុស្សារ 
ញញឹមមកកែវជីវា ស្នេហាយើងមានរស្មី។ 

២. ញញឹម ញញឹមទៀត មុនបងឃ្លាតចេញពីស្រី 
ញញឹមមកទាំងប្រណី ភក្តីស្រីបែកបែរ។ 

បន្ទរ. បងគេងគេងស្រមៃ ឃើញភក្ត្រស្រីដូចដួងខែ 
ដួងចិត្តឥតឃ្លាតពីស្នេហ៍ ឥតល្ហែព្រោះក្តីអាល័យ។ 

៣. រស្មីដួងនេត្រា គឺសញ្ញានៃជីវិតថ្មី
 ឆ្លាក់ជាប់ក្នុងដួងហឬទ័យ លុះថ្ងៃក្ស័យសង្ខារ។