ចំនួនចូលទស្សនា

Ads 468x60px

ទឹកហូរ


ទឹកហូរ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ពៅ វណ្ណារី

១. ទឹកហូរ ហូរលាន់សូរ ដូចបងហៅ ហូរនាំព្រលឹង
ស្នេហ៍អូនទៅ  ទុកឲ្យអូននៅ តែម្នាក់ឯង។

២. ទឹកហូរ ហូរទៅឆ្ងាយចោលកន្លែង ដូចទឹកសមុទ្រ
ដាច់សង្វែង  ទ្រូងអូនចំបែង ស្ទើរប្រេះឆា។

បន្ទរ. អូនស្រែកហៅបង ស្រែកស្ទើរក្លាយ
ទៅជាព្យុះសង្ឃរា  បងឥតងាកមើលមកអូន
ដែលសោកា ដាច់មេត្តាអ្វីម៉្លេះទេ។

៣. ទឹកហូរ ហូរទៅចុះ បើអស់ស្នេហ៍ បើបងប្រាថ្នា
ចង់បែកបែរ ទោះអូននៅស្នេហ៍ ក៏ឥតន័យ៕