ចំនួនចូលទស្សនា

Ads 468x60px

គោកខ្ពស់ក្បាលស


 គោកខ្ពស់ក្បាលស

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ អ៊ិន យ៉េង

១. គោកខ្ពស់ក្បាលស ឧត្ដរមានជ័យ រាជក្រុងបុរី
ព្រំដែនសីមា អធ្រាត្រស្ងប់ស្ងាត់ក្លិនក្លែបគន្ធា ឆ្លងនាសា
ស្មានថាក្លិនខ្លួនស្រស់ស្រី។

២. ដែនដីអូរស្មាច់នៅ ដាច់លើភ្នំ សូរសៀងសត្វ
យំជាមន្តតន្ត្រី រៀមបងព្រាត់អូន ឈាមក្រាលផែនដី
សូមកង្រី ចាំប្តីរក្សាចិត្តស្មោះ។

បន្ទរ. រៀមឡើងលើភ្នំ ឆ្ងាយជំរុំភ្នំគោកខ្ពស់ រៀមសែន
នឹកស្រណោះរឿងយើងទាំងអស់ ធ្លាប់រួមរស់
ជាមួយគ្រួសារ។

៣. ម្លប់រួតចំប៉ីភក្ដីស្នេហ៍ខ្ញុំ អូរអំពិលទុំទ្រនំវាសនា
បើបងក្សិណក្ស័យចោលថ្លៃចិន្ដា សូមស្នេហា
រក្សាបន្ទាយយើងផង ៕



ទាញយក