ចំនួនចូលទស្សនា

Ads 468x60px

រាត្រីសេកុង


រាត្រីសេកុង

បទភ្លេង ទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ហួយ មាស សម្រួលតន្រី្តដោយ
មែរ ប៊ុន

១. រាត្រីសេកុង បានប្រុងប្រៀបប្រាណ ចាំប្រុស
កល្យាណ ជាគូរវាសនា នៅក្រោមរស្មីចន្ទរះភ្លឺថ្លា
ក្រោមឆ្នេរជលសាដែលហូររហែង។

២. រាត្រីសេកុង ត្រួយអាណុងចិត្ត ស្នេហាលែងស្និទ្ធ
ស្នេហ៍សែនចំបែង ខ្ញុំនៅរង់ចាំចាំតែម្នាក់ឯង
ឱរ៉ាចំបែងអូនរែងទន្ទឹង។

បន្ទរ. ជំនោរត្រជាក់ ធ្លាក់មកដល់ហើយ ផ្កាយអើយ
យាងទៅណា បាត់ដំណឹងព្រះចន្ទក៏យាងស្ងាត់បាត់
សូន្យឈឹង ឲ្យខ្ញុំរំពឹងរំពឹងម្តេចបាន។

៣. រាត្រីសេកុង ហូរឆ្ងាយម្លេះណា ជលនេត្រសោកា
ខ្លោចផ្សាក្នុងប្រាណ ជាតិនេះប្រហែលជាខ្ញុំមិនបាន
រូបប្រុសកល្យាណជាគូរគាប់ឡើយ៕