ចំនួនចូលទស្សនា

Ads 468x60px

រំដួលសុរិន្ទ

រំដួលសុរិន្ទ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. បាន​ឃើញ​បាន​យល់​ ចង់​ស្គាល់​ភក្ត្រា រីក​ស្រស់​ដូច​ផ្កា​
ឈ្មោះ​ថា​រំដួល​សុរិន្ទ ចិន្ដា​ចំបែង​ធ្លាប់​គេង​សុបិន
ប្រ​ហើរ​តែ​ក្លិន​សុរិន្ទ​ភព​ស្នេហ៍​កវី។

២. អារម្មណ៍​លង់​លក់​ ឈ្លក់​នឹង​សម្រស់ សោភ័ណ្ឌ​សម្ផស្ស​
ល្អ​ស្រស់​គួ​ឲ្យ​បេតី ដូច​ផ្កា​ក្រពុំ​កំពុង​ពេញ​វ័យ នៅ​ក្នុង​លោកិយ
​រក​ស្រីមក​ផ្ទឹម​ពុំ​បាន។

បន្ទរ. ផ្កា​មាន​ស្រទាប់​ ដុះ​ជាប់​នឹង​មែក រំដួល​ចម្លែក​
ល្អ​ប្លែក​ក្រអូប​រក​គ្មានអើយ រំដួល​សុរិន្ទ​ល្អ​ហួស​ក្ដី​ស្មាន
ប្រ​សិន​បេះ​បាន​នោះ​ប្រាណ​រៀម​អស់​ទុក្ខា។

៣. រៀម​គេង​មមើរ ​បង្ហើរ​ចិត្ត​ស្មោះ ជាតិ​នេះ​រៀម​រស់​
ក៏​ព្រោះ​រស់ជាតិ​បុប្ផា រំដួល​សុរិន្ទ​សូម​ទាន​មេត្តា
ជួយ​ប្រោស​ង្ខា​ចិន្ដា​ដែល​បង​ប្រឹង​ស្ម័គ្រ៕