ចំនួនចូលទស្សនា

Ads 468x60px

ជ្រោះអូរយ៉ាដាវ


ជ្រោះអូរយ៉ាដាវ

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១.    ពេល​ព្រឹក​ព្រលឹម ញញឹម​សែន​ស្រស់ ត្រូវ​នឹង​សម្រស់
ធម្មជាតិ​ព្រៃ​ភ្នំបុប្ផា​ឈើ​ព្រៃ ខៀវ​ខ្ចី​សុខុម សម​ខ្លួន​ក្រមុំ
សប្បាយ​រក​គ្មាន។

២.    ទឹក​អូយ៉ាដាវ ខោ​អាវ​ធ្លាប់​គក់ ធ្លាប់​ងូត​ធ្លាប់​គក់
ធ្លាប់​ក្បង់​ស្រពប្រាណថ្ងៃ​នេះ​ចិត្ត​ខ្ញុំ​ចម្លែក ប្លែក​បាន
សូម​អ្នក​ជួយ​ស្មាន ស្ទង់​ចិត្ត​ខ្ញុំ​ផង។

៣.    ខ្ញុំ​ស្រលាញ់​គេ​ទ្វេ​មួយ​ជា​បី តើ​គេ​បេតី​ខ្ញុំ​វិញទេ​បង
    ចិត្ត​អើយ​រែង​ខ្វល់ អំពល់​កន្លង មិន​គួរ​ចំណង​ចង​ចិត្ត​
ដល់​ម្លឹង​អើយ។

៤.    អស់​លោក​អ្នក​តា​ព្រៃ​ភ្នំ​ទាំង​ឡាយ ខ្ញុំ​សូម​ថ្វាត់​ថ្វាយ​
ជូន​ជា​ដំណឹង ខ្ញុំ​ស្រលាញ់​គេ​ណាស់​ ស្ទើរ​បាត់​ព្រលឹង
មេត្តា​ជួយ​ដឹង ជួយ​ឮ​ខ្ញុំ​ផង។

៥.    ទោះ​ស្លាប់​ក៏​ដោយ​សូម​ឲ្យ​ជួប​គ្នា ម៉ឺន​សែន​វេទនា
ក៏​នៅ​តែ​ផ្សងសូម​ជួប​ជាតិ​នេះ កុំ​បី​កន្លងជួប​ជា​គូ​គ្រង
លុះ​អវសាន្ត​អើយ។