អកបឹងកន្សែង
បទភ្លេងរបស់ ពៅ ស៊ីផូ ទំនុកច្រៀងដោយ ម៉ា ឡៅពី
ច្រៀងដោយ ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Slow
១. ជ្រោះជ្រងសែនជ្រៅ ទឹកនៅស្ងៀមនឹង ដងព្រៃស្ងាត់
ឈឹងដាក់នាមហៅបឹងកន្សែង សារ៉ាយព្រលិតកៀកកើយ
ប្រលែង ថ្ងៃចរចាំងសូរ្យសែង អស់ឱកន្លែងកំសាន្ត។
២. ថ្ងៃត្រង់រៃយំសណ្ដំដួងចិត្ត ឃើញផ្កាព្រលិតស្រពោន
ក្រៀមស្វិតឱបប្រាណ អកទួញសារស័ព្ទទំនួញខកខាន
រំលឹកខ្ញុំឲ្យឃ្លាន នឹកដល់មេរៀនស្នេហា។
បន្ទរ. ខ្ញុំឆ្លុះភក្ត្រាទឹកថ្លាដូចពេជ្រ ភ្នែកខ្ញុំប្រឹងធ្មេចបំភ្លេចចិន្តា
ជំនោរ បឹងកន្សែខ្សឹបថ្លែងប្រាប់ថា កំពង់ថ្មដាគង្គាលិចហើយ។
៣. សល់តែកន្សែង ប្រលែងមាត់បឹង អកយំទន្ទឹង
ស្រែកហៅព្រលឹងឲ្យឆ្លើយ ក្នុងទ្រូងអន្រួនបេះដូងឲ្យឆ្លើយ
សែនស្រណោះកាត់ត្រើយ ស្នេហាខ្ញុំអ្ហើយទៅណា៕