ចំនួនចូលទស្សនា

Ads 468x60px

បាភ្នំរឿងថ្មី

បាភ្នំរឿងថ្មី
(ឈើកាច់បាភ្នំ)

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ អ៊ិន យ៉េង

១. ឈើកាច់បាភ្នំជំរុំកវី  កំណើតស្នេហ៍ថ្មី
ត្រួតលើរឿងចាស់ កាលទុំជាសង្ឃ បួសលើភ្នំនេះ
មានទួលគោកច្រេះ ព្រំដែនសាក្សី។

២. កំពង់ខ្សាច់សភូមិគោកសណ្ដែក ទ្រូងខ្ញុំប្រេះបែក
ព្រោះរឿងព្រាត់ស្រី ឯភូមិព្រះស្រែ ប្រែទិដ្ឋភាពថ្មី
អ្នកនេះឬអ្វី លួចលាក់ស្នេហ៍ខ្ញុំ។

បន្ទរ. ត្យូងឃ្មុំរឿងទុំបាភ្នំរឿងថ្មី រឿងខ្ញុំព្រាត់ស្រី ដោយគេបង្ខំ
បើគេចុះចាញ់ ខ្ញុំត្រូវឈ្នះដូចរូបទុំ តែបងសូមអោយចិត្តម៉ុម កុំធ្វើត្រាប់តាមទាវ។

៣. ដើមស្វាយតានាងធ្លាប់មានប្ញទ្ធិ ខ្ញុំមានវិបត្តិ ម្ដេចអ្នកមិនជួយ
បើខ្ញុំដូចទុំ បាភ្នំត្រូវព្រួយ គេដាក់ឈ្មោះអោយ ជាត្បូងឃ្មុំថ្មី។



ទាញយក