ចំនួនចូលទស្សនា

Ads 468x60px

សំលេងចាបប្រាប់ស្នេហ៍ចាស់


សំលេងចាបប្រាប់ស្នេហ៍ចាស់ 
(ខ្មាសអស់បក្សា)

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ អ៊ឹង ណារី 

១. បងគេងចាក់ថ្នាំ នៅក្នុងពេទ្យធំ ស្តាប់ចាបវាយំ
ក្បែរមាត់បង្អួច សំលេងចាបអើយសូរដូចបងហួច
កាលបងលាក់លួច ស្នេហ៍ស្រីដំបូង។

២. បងដើរឃ្វាលគោ ខាងក្រោយផ្ទះស្រី ក្បែរខ្ទមប្ញស្សី
ចំការសំរោង ពន្លកវល្លិស្នេហ៍ លូតលាស់វារតោង
បងកាត់បេះដូង ផ្ញើក្នុងទ្រូងថ្លៃ។

បន្ទរ. បងស្ម័គ្រអូនស្មោះ តែទោះចាស់ៗ ចិត្តស្រាល
ប្តូរផ្លាស់យកជំនូនថ្មី ស្រឡាញ់មាសពេជ្រ ជាជាងភក្តី
រៀបការកូនស្រី ជាមួយដុល្លា។

៣. ចំការសំរោង កោងកាចអ្វីម្ល៉េះ ខ្ញុំដាំគេបេះ
គ្មានក្តីមេត្តា ខ្ញុំព្យួរសេរ៉ូម គេរួមស្នេហា
ខ្មាសអស់បក្សា ចចារចំអក៕