ចំនួនចូលទស្សនា

Ads 468x60px

ចំការសំរោង

ចំការសំរោង

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ហួយ មាស

១. ឱវាលវាសនា ចំការសំរោង ភ្លឺស្រែស្លាបក្តោង
ជិតរោងចាំចាបមើលទៅល្វឹងល្វើយ ប្រលាយទឹកព្រៀប
ស្រូវទន់ដួលរាបព្រោះធ្ងន់នឹងផ្លែ។

២. ក្រលេកមើលមេឃ យល់មេឃស្រទុំ  គយគន់ទៅភ្នំ
ភ្នំខ្ពស់បាំងខែ យកដៃស្ទាបទ្រូង ទ្រូងជាប់ព្រួញស្នេហ៍
ខំព្យាបាលដែរតែថែមិនជា។

បន្ទរ. ឱកេរ្តិមរតក ដីភក់ដីល្បាប់ បែកគុម្ពជាទ្រព្យ
សាងភ័ព្វវាសនាទេសភាពញញឹម សង្ឃឹមគ្រប់គ្នា
សំពៅស្នេហាយាត្រាដល់ត្រើយ។

៣. អូនអង្អែលខ្នង ឲ្យបងគេងលក់ ដៃមួយអូនប៉ាក់
ឈ្មោះអ្នកលើខ្នើយអើយចំការសំរោង ថ្ងៃគងភ្នំហើយ
អូនផ្ញើចំលើយបងអើយនឹកណាស់៕

(ច្រៀងពីរដង)



ទាញយក