អនុស្សាវរីយ៍បាត់ដំបង
(អនុស្សាវរីយ៍វត្តដំរីស)
បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ថតឆ្នាំ ១៩៧៤
១. តាំងតែពីតូចខ្ញុំធ្លាប់បានស្គាល់ ខ្ញុំធ្លាប់បានយល់
ក្រុងបាត់ដំបង រស់នៅសុខសាន្តគ្មានក្តីសៅហ្មង
ឱបាត់ដំបងឥឡូវសែនឆ្ងាយ។
២. ខ្ញុំតែងស្រមៃ យប់ថ្ងៃជានិច្ច មិនភ្លេចអនុស្សាវរីយ៍
ទាំងឡាយ កន្លែងធ្លាប់គេងប្រលែងពីរកាយ
ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ។
បន្ទរ. អានុស្សាវរីយ៍ វត្តដំរីស រៀមបានគូសថ្ម
ចំណាំ ថាអូននិងបង ដល់ពេញវិញធំ សូមពុកម៉ែផ្សំ
ផ្គុំជាគូរគ្រង។

៣. ឥឡូវពៅហើយ បងចាំតែឈ្មោះ ឯរូបសម្រស់
ព្រលឹងមាសបង តើស្រស់យ៉ាងណាដែរទៅនួនល្អង
ឱបាត់ដំបង គូគ្រងខ្ញុំនៅឯណា៕
ព្រលឹងមាសបង តើស្រស់យ៉ាងណាដែរទៅនួនល្អង
ឱបាត់ដំបង គូគ្រងខ្ញុំនៅឯណា៕