ចំនួនចូលទស្សនា

Ads 468x60px

ចំប៉ាបាត់ដំបង


ចំប៉ាបាត់ដំបង

បទភ្លេង ទំនុកច្រៀងដោយ និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ឱបាត់ដំបង បណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ
លាទាំងអាល័យ តាំងពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ
ខ្វល់ខ្វាយនឹកស្តាយពុំមានពេលល្ហែ។

២. ឱបាត់ដំបង កងកម្មវាសនា ដែលខ្ញុំប្រាថ្នា
គ្មានពេលទំនេរ បើសិនជាគូខ្ញុំពីបុព្វេ សូមឲ្យ
មាសស្នេហ៍នឹកឃើញគ្រាដើម។

បន្ទរ. កន្លងយូរឆ្នាំចាំទេស្ងួន មានតែរូបអូន
ដែលជាដង្ហើម ចំពោះនួនល្អងចិត្តបងសង្ឃឹម
សង្ឃឹម ញញឹមថាបានជាគូវាសនា។

៣. ឱបាត់ដំបង ខ្ញុំប៉ងយូរហើយ តើថ្ងៃណាឡើយបាន
យល់ភក្ត្រា ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា
ចង់បានចំប៉ាបាត់ដំបងអើយ ចង់បានចំប៉ាបាត់ដំបងអើយ...៕