ចំនួនចូលទស្សនា

Ads 468x60px

សាយ័ណ្ហព្រាត់ស្នេហ៍


សាយ័ណ្ហព្រាត់ស្នេហ៍
(កូនស្រីអ្នកនេសាទ | បុប្ផាបាក់ព្រា)

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ រស់ សេរីសុទ្ធា សម្រួលតន្រ្តី
ដោយសាស្រ្តាចារ្យបទភ្លេង មែរ ប៊ុន  ថតឆ្នាំ ១៩៧៤

១. ឱភូមិ​​បាក់​ព្រា​នា​ពេល​សុរិយា​រៀប​លិច រលក​ព្រិច​ៗ
រំលេច​ពណ៌​ព្រំ​សុវណ្ណ ពពក​រសាត់​កាត់​មេឃ​ នា​ពេល​សាយ័ណ្ហ
ឯនាយ​ផ្គរលាន់​ លាន់​ឮ​សែន​ឆ្ងាយ​ស្រណោះ។

២. ភូមិ​អ្នក​នេសាទ អណ្ដែត​លើ​ផ្ទៃ​ជលសា ជំនោរ​សីហា​
កត់​ត្រា​រឿង​ដើម​ទាំង​អស់ កាល​បង​នឹង​អូន សាង​ក្បូន​ស្នេហា
​យ៉ាង​ស្មោះ ឥឡូវ​រូប​ប្រុស​បោះ​បង់​ចូល​អូន ឯកា។

បន្ទរ. ធ្វើ​ម្ដេច​រូប​អូន ​ជា​កូន​ស្រី​អ្នក​នេសាទ ជា​ផ្កា​មិន​ស្អាត​
ប្រឡាក់​ជាប់​ក្លិន​មច្ឆា បង​ស្គាល់​ជាតិ​ហើយ​បោះ​ផ្កា​ចោល​
ក្នុង​ជលសា នេះ​ហើយ​វាសនា បុប្ផា​នៅ​ភូមិ​បាក់​ព្រា។

៣. បាក់ព្រា​ព្រែក​ត្រប់ បង្កាប់​រឿង​ស្នេហ៍​អ្នក​ក្រ ដូច​ព្រាម​កេសរ​
ត្រូវ​ប្ដី​យក​ទៅ​ប្រហារ ចាប់​តាំង​ពី​ប្រាំង​រហូត​ដល់​ខែ​វស្សា
ក៍​ប្រុស​ស្នេហា​មិន​ឃើញ​យាត្រា​វិល​វិញ៕