ចំនួនចូលទស្សនា

Ads 468x60px

ម្លប់ដូងទីដប់


ម្លប់ដូងទីដប់

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុន ឈឿន
ច្រៀងដោយ ស៊ីន ស៊ីសាមុត  សម្រួលតន្រ្តី ហាស់ សាឡន
ថតថាសឆ្នាំ ១៩៧២

១. មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ
លាយនិងជំនោរ ថ្ងូរផ្តាំទឹកជំនន់ រៃយំទ្រហ៊ឹងលាស្ទឹង
កវីនិពន្ធ សុរិយាទោរទន់ ពួនក្រោផ្ទះស្រី។

២. ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង បងឈរស្ងៀមធ្មឹង
ឈរចាំព្រលឹងស្ងាត់ឈឹងលុះលង់រាត្រី អូនភ្លេចវាចា
ដែលបានសន្យា ពីថ្ងៃ ថាម៉ោងប្រាំបីស្រីមកជួបបង។

៣. ឥឡូវបាត់សូន្យ ដូចក្បូនរសាត់ ទឹកគួចកំណាត់
ហូរលឿនកន្លង បុណ្យផ្កាវត្តពោធិនៅមិនទាន់ឆ្លង
មិនគួរនួនល្អបែ្រខ្នងសូន្យសោះ។

 បន្ទរ. ភ្លេងការគ្រឹមៗពីទួលតាឯក ក្លាយពីខ្លងខែក
នារីពស់វែក បិទភ្នែករៀបការនឹងប្រុស បងឈរម៉ាត់ស្ទឹង
ប្រឹងយំរងំក្នុងពោះ លាស្រីស្រោមងោះឈ្មោះក្នុងជាខ្លា៕