រាត្រីជួបស្នេហ៍
(រាត្រីមាត់ស្ទឹងសង្កែ)
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. រាត្រីដែលបាន ជួបនឹងនួនល្អង នៅបាត់ដំបង
មាត់ស្ទឹងសង្កែ យើងទាំងពីរនាក់សច្ចាស្បថស្បែ
ក្រោមដួងព្រះខែរះពេញបូរមី។
២. រៀមលូកដៃអោប ក្រសោបកាយអូន រាត្រីស្ងាត់សូន្យ
ដោយស្នេហ៍ភក្តី ភ័ក្រ្តអើយភ័ក្រ្តអូនញញឹមមានន័យ
ប្រហើរក្លិនស្រីជាប់នឹងដៃបង។
បន្ទរ. រាត្រីរនោចផ្តួចផ្តើមនឹកពៅ សល់តែតាវ៉ៅ
សាសព្វឆ្លើយឆ្លង ជំនួសពាក្យអូនដែលធ្លាប់សាសង
នៅបាត់ដំបងមាត់ស្ទឹងសង្កែ។
៣. សូមផ្តាំតាមទឹកផ្ញើនឹកតាមខ្យល់ ឲ្យឆោមនិមល
វិលមករកស្នេហ៍ ដូចរាត្រីកាលពេញបូរមីខែ
នាស្ទឹងសង្កែក្រុងបាត់ដំបង៕


