ចំនួនចូលទស្សនា

Ads 468x60px

យីហ៊ុបប៉ៃលិន


យីហ៊ុបប៉ៃលិន

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ជ្រៃដុះមាត់ជ្រោះ ឬសវែងអន្លាយ ដូចសក់ត្រសាយ 
ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិ ឆ្លាក់ជាប់ថ្មដារ 
ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី
២. ឱផ្កាយីហ៊ុប ព្រលប់មានក្លិន ខេត្តបប៉ៃលិន
 ឃុននារីថ្មី បងជាចៅចិត្ត រែងត្បូងលាងដី 
អូនបុត្រសេដ្ឋី បងឈោងមិនដល់។
បន្ទរ. មិត្តអ្នកជីកត្បូង គក់ទ្រូងអាណិត ដឹងរឿងស្នេហ៍ពិត 
ក្នុងភពកង្វល់បើអូនទុកបង ជាប្រុសសំណល់ 
ចិត្តអកុសល ផ្តល់អោយបងហើយ។
៣. ឱរបាំក្ងោក រាំសោកបាត់គូ អូនបាំងតាំងយូ 
ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ
 ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន៕