ចំនួនចូលទស្សនា

Ads 468x60px

ជំនោរប៉ៃលិន


ជំនោរប៉ៃលិន
(ចំរៀងភាពយន្ត រឿងជំនោរប៉ៃលិន)

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ រស់ សេរីសុទ្ធា ថតឆ្នាំ ១៩៧៣

១. សន្សើមជើងភ្នំ ទោចយំសុំក្តីអាណិត​ សាស្រ្តាចៅចិត្រ
កាំបិតអាចចិតដងឯងល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំ
ដាច់សង្វែង រស់សែនចំបែង កម្សត់កំប្លែងមិនទៀង។

២. ជំនោរប៉ៃលិន សុបិនលើខ្នងភ្នំយ៉ាត មន្តស្នេហ៍អធ្រាត្រ
ធម្មជាតិក្រោមដំណក់ភ្លៀងទំនួញជាតិមុន នាយទុនព្រៃត្បូង
កណ្តៀង ប្រហាររូបនាង ឲ្យឃ្លៀងឃ្លាតចាកប្រុសស្នេហ៍។

ពោល៖ ឆវ័នបងអើយនៅចាំទេបង ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ

បន្ទរ៖ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍

អូនធ្លាប់បំពេរ មិនដែលឲ្យឃ្លាត។

៣. ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ
ក្លាយជាទាសករធម្មជាតិតែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត
ទោះកើតរយជាតិ បា្រថ្នាជួបបងជានិច្ច។

(ច្រៀងពីរដង)



ទាញយក