ចំនួនចូលទស្សនា

Ads 468x60px

ចុកឈាមនៅប៉ៃលិន


ចុកឈាមនៅប៉ៃលិន

បទភ្លេង..... ទំនុកច្រៀង.....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ស្តាយចិត្តគំនិត ដែលស្រលាញ់ស្រី មិនគួរពិសី
អូនបំភ្លេចបាន ពន្លកស្នេហា នៃយើងពីរប្រាណ
កល្យាណបានសាងជាមួយនឹងបង។

២. ស្រលាញ់ប្តូរផ្តាច់ ជាទីបំផុត ស្នេហ៍មិនរលត់
មិនប្រែសៅហ្មង មិនទាន់ទាំងបានស្គាល់ប្រាណ
ស្រីផង អូនបំភ្លេចបងរៀបការគូថ្មី។

៣.
សល់តែរូបថត អនុស្សាវរីយ៍ ឱអូនសោភី
បងសែនរីងរៃ ឃើញនឹងភ្នែកប្រុសបណ្តើរប្តីថ្មី
ស្ទើរក្អួតឈាមក្ស័យព្រោះដៃព្រលឹង។

៤. ស្រស់ស្រីសោភី នារីប៉ៃលិន អូនស្តាប់បងសិន
កែវកុំអាលខឹង បងស្រលាញ់អូន អូនធ្វើយ៉ាងហ្នឹង
តែបងមិនខឹងនឹងសោភីឡើយ។

បញ្ចប់៖ ធ្វើម្តេចបងទាបដៃតោងមិនដល់ ស្នេហ៍អូនដូចខ្យល់
រលាយអស់ហើយ តែចំពោះបង ស្នេហ៍នៅៗឡើយ
បងសូមលាហើយលាទៅស្រុកវិញ៕



ទាញយក