លាហើយពោធិសាត់
បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. នឹកឡើងគួរឲ្យសោកស្ដាយពេកក្រៃ ឃ្លាតហើយ
ឃ្លាតហើយព្រឹក្សព្រៃ ឃ្លាតទាំងទឹកដីកំណើតខ្ញុំអើយ
ពីថ្ងៃនេះទៅខានបានយល់ហើយ លាហើយ លាហើយ
ស្ទឹងអើយ លាទាំងក្ដីអាល័យ។
២. ត្រពាំងបឹងបួរវាលស្រែធំធេង ខ្នងភ្នំឆ្ងាយដាច់សង្វែង
ហរទ័យបងតែងតែនឹកស្រមៃឱស្ទឹងពោធិ៍សាត់អ្នកមាននិស្ស័យ
ចិត្តរៀមរែងនឹកមមៃ គ្មានលោះថ្ងៃឡើយណា។
ហរទ័យបងតែងតែនឹកស្រមៃឱស្ទឹងពោធិ៍សាត់អ្នកមាននិស្ស័យ
ចិត្តរៀមរែងនឹកមមៃ គ្មានលោះថ្ងៃឡើយណា។
បន្ទរ. ទឹកស្ទឹងត្រជាក់រួមរក្សសុខសាន្ត ធ្វើឲ្យខ្ញុំភ្លេចម្ដេចនឹងបាន
បើថ្លៃស្មើនឹងកែវនេត្រាក្រែងតែបងស្លាប់បាត់បង់សូន្យសង្ខារ
ទើបផុតពីក្ដីស្នេហា ស្នេហាជាមួយកល្យាណ ។
បើថ្លៃស្មើនឹងកែវនេត្រាក្រែងតែបងស្លាប់បាត់បង់សូន្យសង្ខារ
ទើបផុតពីក្ដីស្នេហា ស្នេហាជាមួយកល្យាណ ។
៣. លាហើយពោធិសាត់លាក្លឹនរំដួល ពៅអើយអូនកុំប្រែប្រួល
ឲ្យបងឆាបឈួលខកប្រាណនិស្ស័យយើងមានគង់ជួបមិនខាន
បងសង្ឃឹមថានឹងបាន ស្នេហ៍សុខសាន្តនឹងគ្នា ។
ឲ្យបងឆាបឈួលខកប្រាណនិស្ស័យយើងមានគង់ជួបមិនខាន
បងសង្ឃឹមថានឹងបាន ស្នេហ៍សុខសាន្តនឹងគ្នា ។


