ឱព្រៃស្ងាត់
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ អ៊ិន យ៉េង
១. ឱព្រៃស្ងាត់ នឹករឿងអតីតចិត្តរែងកង្វល់ ក្រេបក្លិននឹមនួន
ធ្លាប់បាននែបនិត្យរួមរឹតនិមល បងនឹកដល់ឆោមស្រល់វរលខ្ខណ៍
ធ្លាប់បាននែបនិត្យរួមរឹតនិមល បងនឹកដល់ឆោមស្រល់វរលខ្ខណ៍
ស្ម័គ្របានស្ម័គ្រប្រែជាសុបិន។
២. គ្រាន់តែឃើញស្រី ទ្រូងរៀមចាប់ចិត្តបេតី នឹកឃើញដល់
ស្រស់ស្រីភ្លាម ចិត្តបងកួចលួចចងស្នេហាចិត្តរំភើប
បងចង់ថើបជីវ៉ា ថើបហើយថើបពុំធុញទ្រាន់។
ស្រស់ស្រីភ្លាម ចិត្តបងកួចលួចចងស្នេហាចិត្តរំភើប
បងចង់ថើបជីវ៉ា ថើបហើយថើបពុំធុញទ្រាន់។
៣. ឱ!នួនល្អង ឱ!ព្រលឹងមាសបងម្ដេចក៏អូនមិនវាចា
ពេលរាត្រីស្រីអូនបែកពីបង ឬមួយកែវស្នេហ៍ស្នង
ថាបងលង់រឿងស្នេហា៕
ពេលរាត្រីស្រីអូនបែកពីបង ឬមួយកែវស្នេហ៍ស្នង
ថាបងលង់រឿងស្នេហា៕
(ច្រៀងពីរដង)


