កុលាបកោះកែវ
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ អ៊ិន យ៉េង
១. ប្រវត្តិស្នេហ៍ធំ រឿងទុំនិងទាវ ឯភូមិកោះកែវ
ជាសាវតាថ្មី បងហែរនាគបួសឃើញកែវក្មេងខ្ចី
ភ្លេចដល់ឆ្នាំបី គេសូមលើកស្លា។
២. កែវឈ្មោះដូចកោះ ពីរោះកន្លង ដីអូននិងបង
ជាប់ព្រំចម្ការ បងលួចមើលអូនកំពុងក្រងផ្កា
សក់វែងគ្របស្មា ខ្ញុំភាំងស្មារតី។
បន្ទរ. ឱម្លប់ជ្រៃក្រឹមដែលម៉ុមចងទោង អូនយោលរលោង
រហូតពេញវ័យ ក្មេងច្រូតស្មៅកោះច្រៀងរឿងកែវស្រី
អ្នកភូមិផងល្បី ថាអូនស្រស់ណាស់។
៣. កុលាបកោះកែវស្មើទាវក្នុងរឿង សាច់ស្រអែមលឿង
ថ្ពាល់ខួចសើចច្បាស់ ចម្ការកែវធំបងសុំប្រវាស់
កែវអើយកុំខ្មាស់ដីកេរជាប់គ្នា៕
ទាញយក