ចំនួនចូលទស្សនា

Ads 468x60px

កន្ទ្រែតទងវង


កន្ទ្រែតទងវង 

បទភ្លេង ទំនុកច្រៀងដោយ យ៉ង់ ឈាង
ច្រៀងដោយ អ៊ិន យ៉េង

១. កន្ទ្រែតទ្រែតដូចនំគម បើពមទៅទន់ដូចនំគ្រក់ស្រក់ទឹកមាត់
ដេកមិនលក់ ចុះនរកតាមភ្លក់នំអោយបាន ស្រែប៉ុន្មាន
ក៏អស់ចុះ តារ៉ារ៉ាំៗៗ ណាកន្ទ្រែតៗទងវងអើយ។

២. កន្ទ្រែតទ្រែតៗបងអើយ កន្ទ្រែតទ្រែតៗអូនទងវង
ចោលកន្ទុយភ្នែកឈ្មាងឈ្មង តាមវាំងននមាត់បង្អួច ផ្ពាល់ខួច
ឡើងក្រហមទុំ តារ៉ារ៉ាំៗៗ ឱ! កន្ទ្រែតសំណព្វចិត្តបងអើយ។

ភ្លេង...

៣. កំពីងពួយត្រួយរហង់ កណ្ដាលថ្ងៃត្រង់គ្រលួច បងរកឈាន
ជើងដើរមិនរួច ច្បាស់ជាត្រូវស្នេហ៍ស្រីស្ងួន លាបក្រមួន
លោកគ្រូណា តារ៉ារ៉ាំៗៗ ណាកន្ទ្រែតៗទងវងអើយ។

បន្ទរ. រំសាយសក់វែងប្រាសស្មារចង្ការប្រជុយហើយស្រួច
ច្រមុះបងខំសម្រួច ឈ្មួលខ្ពាល់ខួចអោយណាណី ឥតសំចៃថ្ងៃយប់
ឡើយណា តារ៉ារ៉ាំៗៗ ណាកន្ទ្រែតសំណព្វចិត្តបងអើយៗ៕


ទាញយក