ចំនួនចូលទស្សនា

Ads 468x60px

បុប្ផាឈៀងម៉ៃ


បុប្ផាឈៀងម៉ៃ

បទភ្លេង ទំនុកច្រៀង....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. បុប្ផាឈៀងម៉ៃ រៀមនឹកអាល័យ អូនរាល់ថ្ងៃ
ពុំភ្លេចឡើយ នឹកគ្រាថ្នាក់ថ្នម ច្រៀងបំពេរគេងរួមខ្នើយ
ស្តាយអើយសែនស្តាយ  យើងបែកគ្នាហើយ
ឈៀងម៉ៃអូនអើយ សូមអូនកុំបែកចិត្តពីបង។
២. ស្រស់អើយសែនស្រស់ រៀមនឹកស្រណោះ
គ្រាដែលធ្លាប់បីត្រកង ពេលអូនងូតទឹក បងដុសក្អែល
អង្អែលខ្នង  សូមកុំប្រែចិត្ត អាណិតបងផង រៀមមាន
បំណងតែអូនមួយជាគូជីវិត។