ចំនួនចូលទស្សនា

Ads 468x60px

បុប្ផាបាងកក

បុប្ផាបាងកក

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ អ៊ឹង ណារី

១. ឱក្រុងបាងកកដែលខ្ញុំទៅដល់ បានយល់សម្រស់
ឆើតឆាយនារីថ្លៃ រាក់ទាក់រមទម្យស្មានថាក្តីស្រមៃ 
ចិត្តរីករាយក្រៃព្រោះបានស្គាល់ម្តង។

២. ក្រុងថេបក្រុងធំ សាកសមល្អអស្ចារ្យ បុប្ផារចនា
រំលេចដោយពណ៌ លឿងក្រហមឆ្អៅជាគ្រឿងសម្គាល់ 
ដល់អ្នកទេសចរណ៍ដែលដើរកំសាន្ត។

បន្ទរ. បុប្ផាបាងកកដែលខ្ញុំទាក់ភ្នែក សម្រស់ចម្លែក
ប្លែកអស់នារី  ដែលខ្ញុំបានយល់ក្នុងទ្វីបអាស៊ី 
សម្រស់គ្មានពីរខ្ញុំមិនអាចបំភ្លេចបាន។

៣. បុប្ផាបាងកកដែលខ្ញុំដាក់ចិត្តស្នេហ៍ មិនចង់បែកបែរ
ឃ្លាតឃ្លាចេញឆ្ងាយស្តាយក្លិនស្តាយខ្លួនស្រស់នួនល្អងឆោមឆាយ
 ពេលមកដល់អាយស្តាយអូនជានិច្ច៕