ចំនួនចូលទស្សនា

Ads 468x60px

ដួងនេត្រា


ដួងនេត្រា

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១. ដួងនេត្រា មានវាចាថានៅអាល័យ ពេល
ដែលរៀមត្រូវឃ្លាតឆ្ងាយ នៅនឹកស្រណោះ
នឹកស្រាយ ឥតណាយឥតបែកឥតបែរ។

២. ដួងនេត្រា មានវាចាថានៅតែស្នេហ៍ ស្នេហ៍
ដោយស្មោះឥតគេចកែ ចិត្តមួយដែលបងខំថែ
ទុកឲ្យតែអូនម្នាក់។

បន្ទរ. កែវភ្នែកដ៏ស្រស់អើយ ភ្នែកនេះហើយ
ចិត្តរៀមជំពាក់ នៅពេលបងនិន្ទ្រា ស្រម័យឃើញភ័ក្រ្ត
វល្លក្ខណ៍ដែលធ្លាប់ញញឹមប្រឹមប្រិយ។

៣. ដួងនេត្រា សង្ឃឹមថាជួបគ្នាជាថ្មី ចិត្តរៀម
នៅតែស្នេហ៍ស្រី ស្នេហ៍ធំដូចភពផែនដី
គ្មានអ្វីមកបំបែកបាន៕



ទាញយក