ចំនួនចូលទស្សនា

Ads 468x60px

ទ្រព្យគាប់ចិន្ដា


ទ្រព្យគាប់ចិន្ដា

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. បើសិនអូនឲ្យរបស់ អ្វីមួយប្រគល់មកបង ស្រស់ពៅនួនល្អង
បងក៏ទទួលតែមួយប៉ុណ្ណោះ ទោះអូនឲ្យច្រើនស្ទើរតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ តែបងទទួលយកត្រឹមមួយប៉ុណ្ណោះ គឺទ្រព្យ
គាប់ចិន្តាប្រចាំជីវិត ស្លាប់រស់មិនគិតរក្សាឲ្យគង់ គឺជាស្នេហាដែល
អូនប្រគល់ទុកឲ្យប្រុសបង។

បន្ទរ. អ្វីក្រៅពីនោះដែលពៅស្រីស្រស់ឲ្យប្រុសបងដែរ ពេញចិត្តទាំងអស់
ឥតខ្វះទេស្នេហ៍ ផ្គាប់ថែត្រកង ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង បងក៏នៅតែចាំនួនល្អងឥតប្រែ ក្រលាស់ផ្លាស់ពីស្នេហ៍
ស្នេហ៍យើងទេអូន រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន ចោលទៅឲ្យឆ្ងាយ
រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង៕



ទាញយក