ចំនួនចូលទស្សនា

Ads 468x60px

ពលទោអភ័ព្វ

ពលទោអភ័ព្វ

I. សំលេងគងឃ្មោះពិរោះពេកក្រៃ ភ្លេងលេងចងដៃអូនហើយនិងបង
យើងទាំងពីរនាក់ អង្គុយត្រសង ញាតិមិត្តប្អូនបងឲ្យពរឲ្យជ័យ។

II. បងទៅស្រុកយួន រៀនក្បួនយុទ្ធសាស្រ្ត បងមកដល់ផ្ទះអូនបែកមានថ្មី
អូនយករូបគេ ជាអនុសេនីយ៍ត្រី ធ្វើម្តេចរូបប្តីឋានៈពលទោ។

R. ហ្នឹងហើយជីវិត ពលទោអភ័ព្វ ពលទោគ្មានទ្រព្យឲ្យគាប់ចិន្តា
ការបានបីខែ ស្រីប្រែសាវ៉ា ដូចពាក្យលោកថាហុតទឹកសម្លឹងកាក។

III. តែណ្ហើយរឿងហ្នឹងទុកមួយឡែកចុះ រឿងស្រីផិតប្រុសជារឿងធម្មតា
រឿងធំជាងគេគឺជាតិខេមរា លាស្រីសាវ៉ាលាផ្កាអស់ក្លិន៕



ទាញយក

- ច្រៀងដោយ     អាប់ឌុល សារី
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?