ចំនួនចូលទស្សនា

Ads 468x60px

ថ្ពាល់សំណល់


ថ្ពាល់សំណល់

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ម៉ៅ សារ៉េត

«ចុចទីនេះសម្រាប់បទអ្នកស្រី សុង សេងហ៊ន»

១. បងថើបស្រីបានតែម្ដង ស៊យកន្លងប្រុសបងដោះដៃ
ដល់ថ្ងៃក្រោយប្រុសធ្លោយថើបថ្ពាល់ថ្មី បងហ៊ានក្បត់ថ្ពាល់
និស្ស័យថ្ពាល់ស្រីសង្សារ​។

២. ថើបបានម្ដងបងមានល្បិចកល ថ្ពាល់សំណល់
ត្រូវសល់ប្រុសលែងត្រូវការ ថ្ពាល់អភ័ព្វរៀបរាប់រឿងខ្លោចផ្សា
មិនដឹងថាមានថ្ងៃណាសង្សារថើបទៀត។

បន្ទរ. ស្ដាយច្រមុះប្រុសថើបស្រី ក្លិននិស្ស័យ ស្រីថ្លៃ
ចាំរាប់រយជាតិ ច្រមុះអើយម្ដេចឡើយអ្នកឃ្លាត
ឬមួយប្រែស្នៀតឆ្លៀតមានថ្មី។

៣. ថ្ពាល់សំណល់សល់ពីច្រមុះ ណ្ហើយចុះព្រោះប្រុស
គេអស់អាល័យ ថើបបានម្តងប្រុសបងឈប់ស្ម័គ្រមេត្រី
តើថ្ពាល់ប្រឹងស្ដាយធ្វើអ្វី ជាតិថ្មីចាំជួប៕



ទាញយក