ចំនួនចូលទស្សនា

Ads 468x60px

ដំបៅស្នេហ៍

ដំបៅស្នេហ៍

បទភ្លេង ទំនុកច្រៀងដោយ យ៉ង់ ឈាង
ច្រៀងដោយ ម៉ៅ សារ៉េត ថតឆ្នាំ ១៩៦៩

១. បំភ្លេចអូនចោលចុះ កុំស្រណោះ អាឡោះអាល័យ
ទៀតអើយ បានជាស្តោះទៅហើយ ស្រីណាឡើយ
លិតមកវិញបាន។

២. បំភ្លេចអូនចោលចុះ កុំស៊ូនៅស្រណោះអូនធ្វើអី្វ
ចិត្តនៅអាណិតដែរ ក៏ប៉ុន្តែអស់ស្រឡាញ់ទៅហើយ។

បន្ទរ. ដំបៅស្នេហ៍ ត្រូវតែរកស្នេហ៍ថ្មីមកជំនួស
រឿងដែលកន្លងហួស ស្នាមរបួសត្រួសត្រាយជីវិតថ្មី
ណាអ្នកណា។

៣. បំភ្លេចអូនអោយបាន​ កុំនឹកស្មានថាអូនវិលវិញទៀត
នេះជាច្បាប់ធម្មជាតិ ញាតិថាយើងមិនមែនគូនឹងគ្នា៕

ពោល៖ បំភ្លេចអូនចោលចុះ កុំស្រណោះហើយអាឡោះអាល័យទៀត
បានជាស្តោះទៅហើយ ជាតិជាស្រីណាឡើយនឹងលិទ្ធមកវិញ
ម្តេចបាន បំភ្លចអូនចោលទៅ កុំស៊ូរនៅស្រឡាញ់អូនធ្វើអ្វី
ចិត្តនៅអាណិតដែរ ក៏ប៉ុន្តែអស់ស្រឡាញ់ទៅហើយ។



ទាញយក