ចំនួនចូលទស្សនា

Ads 468x60px

លាហើយរាជធានី


លាហើយរាជធានី
(នាវាលាផែ)
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ឈុន វណ្ណា

១. ឮសូរសញ្ញានាវាលាផែ លាផែភ្នំពេញ ទាំងទុក្ខ
ទោម្នេញ ចរចេញយាត្រាខ្ញុំលាកន្លែង ធ្លាប់ថ្លែងស្នេហា
លាម្ចាស់ចិន្តា ផ្សងវាសនាសុខសាន្ត។


២. មើលទឹករលក បក់បោកនាវា ចងពៀរអាល័យ ដូចខ្ញុំជាស្រី
 ចាញ់ដៃប្រុសព្រានស្បថស្បែអោយស្នេហ៍ ស្នេហ៍ហើយ
ដោះប្រាណ រកជឿម្តេចបាន ឋានភ្លើងស្នេហ៍ប្រែឋាននិរាស

៣. លាហើយយ លាហើយៗ លាហើយៗ
ភ្នំពេញអើយលាទាំងគ្រាំគ្រារៀងហើយខ្លាចហើយ
កុំតាមផ្តន្ទា បច្ចាមិត្រស្នេហ៍ ខ្ញុំអើយ។

បន្ទរ. តស៊ូធ្វើអ្វី គ្មានក្តីមេត្តា ស្នេហាភក្តី វិប្បដិសារី
ជេរស្តីគ្មានស្បើយ តស៊ូដល់ណា នរណាឆ្លងឆ្លើយ
មានតែលាហើយ ធ្មេចសាងត្រើយលាក្តីជរា