ចំនួនចូលទស្សនា

Ads 468x60px

មរណភាពសង្សារខ្ញុំ


 មរណភាពសង្សារខ្ញុំ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ ម៉ាត់

ពោល៖ ចន្ទអើយអើយចន្ទ សូមអោយវិញ្ញាណក្ខ័ន្ធ
ស្រស់កែវចរណៃ ទៅកើតជាតិមុខបានសុខសួស្តី
ជោគជ័យសិរីកុំបីឃ្លាតឡើយ។

១. សំលេងគងស្គរបន្ទរគ្នារងំ ខ្លងខែកស្រែកយំ ដង្ហែរមុំ
ទៅបូជាអើយ ញាតិមិត្តជិតឆ្ងាយសោកស្តាយគ្រប់គ្នា
ទឹកហូរភ្នែកហូរហៀរ អាណិតសង្ខារស្រី។

២. ភ្លើងផ្សែងហួងហែងរូបកាយមុំ មេឃមីរស្រទុំ
អាប់អស់រស្មីអើយ ដូចជួយយំស្តាយរូបកាយស្រី
លាចាកលោកីយ៍គ្មានក្តីមេត្តា។

បន្ទរ. ស្តាយណាស់មិនបានឃើញភ័ក្ត្រាស្ងួន មិនបាន
ជួបជួនផ្តែផ្តាំវាចារ ឃើញតែផ្សែងស្រីនៅថ្ងៃបូជា
ទ្រូងបងគ្រាំគ្រាគ្របដោយទុក្ខធំ។

៣. ស្រណោះថ្ងៃសៅរ៍អូនសើចដាក់បង ថ្ងៃចន្ទនួនល្អង
អូនអោយបងស្រែកយំអើយ តើថ្ងៃណាទៅទើបបាត់ទុក្ខធំ
អូនអ្ហើយបងយំៗលុះគ្រាក្ស័យអើយ៕



  ទាញយក