ចំនួនចូលទស្សនា

Ads 468x60px

ស្រមោលអក្ខរា


ស្រមោលអក្ខរា
(ចំរៀងភាពយន្តរឿងស្រមោលអក្ខរា)

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ស្តាយទីកន្លែង តាក់តែងជីវិត ប្រឌិតស្នេហា
ថ្ងៃនេះខ្ញុំលាទៅទាំងទឹកភ្នែក អំណាចមាសប្រាក់វណ្ណៈបំបែក
កាយបានចំណែកទុក្ខសោកគ្រាំគ្រា។

២. សិលាចារចិត្ត កំរិតភ័ស្តុតាង តំណាងភក្តី ប្រែអស់និស្ស័យ
ចាកចោលវាសនា ទ្រូងត្រូវទារុណធ្ងន់ឥតឧបមា
ឱម្ចាស់កម្មពៀរប្រហារខ្ញុំទៅ។

បន្ទរ. អ្នកមេមានគុណធ្ងន់ឧត្តម កូនសូមលាទាំងសោកហ្មងសៅ 
ឃ្លាតទៅអស់បាននៅថ្នមរក្សា មេត្តាករុណាបុត្រាកម្សត់ 
ឃ្លាតទាំងរន្ធត់ស្រយុតអង្គា កូនលាចាកមាតាក្នុងគ្រានេះហើយ។

៣. ព្យុះកម្មកំណាច សែនកាចប្ញស្យា ប្រហារជីវិត ក្នុងភពងងឹត
ឥតយល់កោះត្រើយ ស្រមោលអក្ខរាមេត្តាស្រីឆ្លើយ
រៀមសូមកៀកកើយជាខ្នើយមរណៈ៕